Lionel Messi ស៊ុត២គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុម២គ្រាប់ ជួយក្រុម Barcelona យកឈ្នះលើក្រុម Real Valladolid ៥-១ ឡើងឈរកំពូលតារាង La Liga វិញហើយ។
ជាមួយការធ្វើបានយ៉ាងល្អនេះដែរ លោក Valverde ដែលជាអ្នកចាត់ការក្រុម Barcelona ថាលោកគ្មានពាក្យអ្វីយកមកប្រើដើម្បីនិយាយពី Messi បានទេ។ រូបគេមានសមត្ថភាពហួសពីការស្មាន និងមិនអាចយកពាក្យណាមួយមកប្រើត្រូវឡើយ។ កម្រិតលេងនិងទេពកោសល្យរបស់ Messi មិនអាចវាស់ស្ទង់ត្រូវឡើយ។

២គ្រាប់នៅយប់មិញនេះ មាន១គ្រាប់ជាបាល់បាល់ Free-kicks ហើយវាជាការទាត់ចូលទី៥០ហើយក្នុងអាជីពរបស់ប្រធានក្រុម Barcelona នេះ។ មួយវិញទៀត តាំងពី Messi ជាសះស្បើយពីរបួសមក ក្រុមអ្នកមានបុណ្យទទួលបានជ័យជម្នះនិងអាចហក់ឡើងមកឈរនៅកំពូលតារាងវិញបានថែមទៀត៕ប្រភព៖ Marca