Sarri ​ត្រៀម​ដាក់​ឈ្មោះ​អតីត​កីឡាករ Liv មក​ជំនួស Ramsey នៅ​ UCL ជុំ​ទី ៤

អ្នកចាត់ការ​លោក Maurizio Sarri ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ពិចារណា​ដាក់​ឈ្មោះ Emre Can ជំនួស Aaron Ramsey ​សម្រាប់​ការ​ប្រកួត​នៅ UEFA Champions League ជុំ​ទី ៤ ខាង​មុខ​នេះ។

តាម​សារព័ត៌មាន DailyMail ​បាន​ឲ្យ​ដឹង​ថា​អតីត​ខ្សែ​បម្រើ​របស់​ក្លឹប Arsenal ​នៅ​តែ​បន្ត​ជួប​បញ្ហា​របួស ហើយ​រដូវ​កាល​នេះ​ទើប​បង្ហាញ​ខ្លួន​បាន ២១០ នាទី​គត់​នៅ​លើ​ទីលាន​នា​រដូវ​កាល​ ២០១៩/២០។

សម្រាប់ Can ក៏​មិន​សូវ​បាន​បង្ហាញ​ខ្លួន​នោះ​ដែរ តែ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២២ រូប​ត្រៀម​ប្រកាស​ខាង​មុខ រំពឹង​នឹង​មាន​ឈ្មោះ​អតីត​ខ្សែ​បម្រើ​ហង្ស​ក្រហម​ចូលរួម ហើយ​សង្ឃឹម​អាច​ជួយ​ឲ្យ​ក្រុម​បន្ត​យក​បាន ៣ ពិន្ទុ​រុញ​ឲ្យ​ក្លឹប​កាន់​តែ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT