កូន​ប្រុស ៩ ឆ្នាំ​របស់ Rooney បែប​មិន​វិល​ចូល​ថ្នាល United ទេ តែ​ចូលរួម​នៅ​ក្លឹប​នេះ

កីឡាករ​វ័យ ៣៤ ឆ្នាំ Wayne Rooney ​កៀក​នឹង​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប DC United ​នៅ​ពេល​ខាង​មុខ ហើយ​មាន​គម្រោង​នឹង​ត្រលប់​មក Derby County នា​ខែ​មករា​វិញ។

យ៉ាងណាមិញ​កូន​ប្រុស​វ័យ ៩ ឆ្នាំ Kai Rooney ក៏​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទ្រនំ​នៃ​ក្លឹប​ថ្នាល​របស់​ខ្លួន​ដូច​គ្នា ខណៈ​សព្វថ្ងៃ​គេ​កំពុង​លេង​នៅ​ក្លឹប Bethesda Soccer Club ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដែល​រួមរស់​ជាមួយ​ឪពុក តែ​បើ​ត្រូវ​វិល​ទៅ​អង់គ្លេស​ Kai ក៏​នឹង​ត្រូវ​ផ្លាស់ប្តូរ​ក្លឹប​ថ្មី​ផង​ដែរ។

មិនមែន​វិល​ទៅ​ថ្នាល​យុវជន​ United ដែល​ធ្លាប់​ជា​ទី​កន្លែង​រួមរស់​រាប់​ឆ្នាំ​របស់​ឪពុក តែ​តាម​ដំណឹង​លេចលឺ​គឺ Kai នឹង​ត្រលប់​មក​ក្រុម​ថ្នាល​របស់ Man City ដែល​ខ្លួន​ធ្លាប់​ចូលរួម​នៅ​ឆ្នាំ ២០១៦ ម្តង​រច​មក​ហើយ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT