Barcelona ​ចង់​លក់​ទាំង Rakitic និង Vidal ​ប្តូរ​ស្មើ​យក​កីឡាករ​នៅ Serei A មួយ​រូប

តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ចុះ​ផ្សាយ​ថា​ក្លឹប FC Barcelona ​នឹង​បើក​ការ​ចរចា​ជាមួយ​ក្លឹប Inter Milan ​ក្នុង​ការ​នាំ​យក Lautaro Martinez ​ជា​ថ្នូរ​ប្តូរ​ស្មើ​នៃ​ការ​ផ្តល់​ជូន​កីឡាករ Ivan Rakitic និង Arturo Vidal ឲ្យ​ទៅ​ក្លឹប​ខាង​ Serie A វិញ។

កន្លង​ទៅ​តាម​តម្លៃ​ផ្តាច់​កុងត្រា​ដែល Inter ​ចង់​បាន​សម្រាប់​កីឡាករ​វ័យ ២២ ឆ្នាំ​របស់​ខ្លួន​គឺ​ប្រមាណ ១៧៣ លាន​ផោន​ឯ​ណោះ។ Martinez ជា​គោលដៅ​ដែល​អ្នក​មាន​បុណ្យ​ចង់​នាំ​យក​មក​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​រយៈ​ពេល និង​ទុក​ជំនួស​តំណែង Luis Suarez។

បែបណាមិញ​មិន​ទាន់​មាន​ចម្លើយ​ច្បាស់ការ​ឡើយ ថា​តើ Inter នឹង​យល់​ព្រម​លើ​សំណើ​មួយ​នេះ​ឬ​ក៏​អត់។

រំឭក​ថា​នៅ​តំបន់​បម្រើ​របស់​ Barcelona សព្វថ្ងៃ លោក Ernesto Valverde រមែង​ប្រើប្រាស់ Frenkie de Jong, Arthur និង Sergio Busquets ​ច្រើន​ជាង ហើយ​ Rakitic និង Vidal បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​តែ​ប៉ុណ្ណោះ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT