Harry Kane៖ ​ខ្ញុំ​មិន​ដែល​ភ្លេច ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​ជាមួយ Liverpool ​ទេ​

Harry Kane ​ប្រធាន​ក្រុម Spurs ​បាន​បង្ហើប​ថា​ខ្លួន​មិន​ដែល​ភ្លេច ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ជាមួយ​ក្រុម Liverpool ​នោះ​ទេ។ក្រុម Spurs ​នឹង​ត្រូវ​ទៅ​លេង​នៅ​ក្នុង​ដី​ក្រុម Liverpool ​ពាន​រង្វាន់ English Premier League ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ។ ​ការ​ប្រកួត​នេះ​ដែរ ​នឹង​កាន់​តែ​ជក់​ចិត្ត​មិន​ខាន ត្បិត​អី​វា​អាច​ជា​ការ​សងសឹក​វិញ​របស់​ក្រុម Spurs ​ដែល​ចាញ់​ក្រុម​ហង្ស​ក្រហម​នេះ ​កាល​នៅ UCL ​វគ្គ​ផ្ដាច់ព្រ័ត្រ។

Kane ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​របស់​ក្រុម​មាន់​ខ្នាយ​មាស ​បាន​និយាយ​មុន​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ​ថា​៖ “យើង​តែងតែ​ធ្វើ​ឱ្យ​ក្រុម​ខ្លាំង​ៗ​ពិបាក​ជា​និច្ច ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ទាំង​នៅ Premier League ​និង Champions League ។ ​នេះ​ជា​អ្វី​ដែល​យើង​បាន​បង្ហាញ ​និង​ចង់​ឈ្នះ​ការ​ប្រកួត ដើម្បី​ដល់​ចំណុច​កំពូល។ ​Liverpool ​ជា​ក្រុម​ល្អ ​ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​វា​ឡើយ។ ​យើង​រំពឹង​ថា​ការ​ប្រកួត​នៅ​រាត្រី​នេះ ​នឹង​កាន់​តែ​ពិសេស ​ហើយ​ទទួល​បាន​លទ្ធផល​ផង​ដែរ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT