Solskjaer ​នឹង​ដាក់​ខ្សែ​ការពារ​៣​នាក់ ​លេង​ទល់​ក្រុម Norwich ​

លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​បញ្ជាក់​ថា​នឹង​ប្រើប្រាស់​ខ្សែ​ការពារ​៣​នាក់​លេង​ទល់​ក្រុម Norwich ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដោយសារ​តែ​កំពុង​ជួប​បញ្ហា​កីឡាករ​របួស។ប្រព័ន្ធ​លេង​ប្រើ​ខ្សែ​ការពារ​៣​នាក់​នេះ ​ជោគជ័យ​ម្ដង​មក​ហើយ​កាល​ក្រុម Man Utd ​លេង​ទល់​ក្រុម Liverpool ​និង Partizan​ កន្លង​ទៅ ​ដោយ​ស្មើ​គ្នា ១-១។ ​ហើយ​ប្រកួត​នេះ​ទៀត​សោត ​ដោយសារ​តែ​កីឡាករ​មិន​ទាន់​ជា​សះស្បើយ​ពី​របួស ​លោក Solskjaer ​នឹង​ប្រើ​ប្រាស់​ក្បួន​ចាស់​នេះ​ទៀត ​ដើម្បី​លេង​ទល់​ក្រុម Norwich ​។ លោក​រំពឹង​ថា​វា​នឹង​ធ្វើ​បាន​យ៉ាង​ល្អ ​ដូច​កាល​ប៉ះ​ក្រុម Liverpool ​ដែរ។

“កីឡាករ​របួស​ច្រើន ធ្វើ​ឱ្យ​យើង​ជ្រើសរើស​ផ្លូវ​នេះ។ ​Romero ​និង Marcos ​សុទ្ធ​តែ​ធ្លាប់​លេង World Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ។ Harry ​និង Jone ​ក៏​បាន​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូច្នេះ​ខ្ញុំ​គិត​ថា​ពួកគាត់​យល់​ច្បាស់​ពី​ការ​លេង​ខ្សែ​ការពារ​តែ​៣​នាក់។ ​វា​នឹង​ធ្វើ​ការងារ​បាន​យ៉ាង​ល្អ”។ សម្ដី​លោក  Solskjaer៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT