Erling Haaland របស់ក្រុម Salzburg រកបាន២គ្រាប់បន្ថែមទៀតនៅ UCL កាលពីយប់មិញ ទល់ក្រុម Napoli ដែលធ្វើឱ្យរូបគេរកបានសរុប៦គ្រាប់ហើយ។
ក្រុម Napoli បានយកឈ្នះលើក្រុមSalzburg ៣-២ សម្រាប់ការប្រកួតទី៣ក្នុងពូលនេះ។ ដោយ៣គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយ Mertens ២គ្រាប់ និង Insigne ១គ្រាប់។ ខណៈដែល២គ្រាប់ក្រុមរបស់ក្រុម Salzburg វិញ ធ្វើបានដោយកីឡាករ Haaland ទាំង២គ្រាប់។
ជាមួយការលេងយ៉ាងល្អរបស់ Haaland នេះដែរ ធ្វើឱ្យរូបគេឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេនៅ UCL គិតត្រឹម៣ប្រកួតនេះហើយ ដោយមាន៦គ្រាប់។ អ្នកលេខ២ គី Robert Lewandowski រកបាន៥គ្រាប់ និងលេខ៣គឺ Sterling រកបាន៤គ្រាប់។ កីឡាករ Haaland នេះដែរ កំពុងលេចធ្លោខ្លាំង ហើយមានក្លឹបធំៗជាច្រើនកំពុងប្រជែងគ្នាទិញយក៕ប្រភព៖ Dailymail