Rio ៖ Sterling ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ល្អ​បំផុត​លើ​លោក​

ខ្សែ​ប្រយុទ្ធ Raheem Sterling ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ឱ្យ​ក្រុម Man City ​យក​ឈ្នះ​លើ​ក្រុម Atalanta ​៥-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​យប់មិញ​នេះ​។

ការ​ប្រកួត​យប់មិញ ​ក្រុម​មក​ពី​អ៊ីតាលី​ជា​អ្នក​នាំ​មុខ​ក្រុម Man City ​១​គ្រាប់​មុន ​នៅ​នាទី​២៨ ​ដោយ​បាល់​ប៉េណាល់ទី។ តែ​នៅ​នាទី​៣៤ Aguero ​ក៏​ដាក់​បាន​១​គ្រាប់​តាម​ស្មើ​វិញ​ដែរ ​មុន​ពេល​ថែម​គ្រាប់​នាំ​មុខ​នៅ​នាទី​៣៨។ ​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​ម្ចាស់​ផ្ទះ Man City ​កាន់តែ​វាយ​សម្រុក​ថែម​ទៀត ​រហូត​នាទី​៥៨ Sterling ​រក​បាន​១​គ្រាប់ ​និង​ថែម​២​ទៀត​នៅ​នាទី​៦៤​និង​៦៩។

ការ​ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង​នា​ប្រកួត​នេះ​ដែរ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សរសើរ​យ៉ាង​ខ្លាំង។ ជាក់​ស្ដែង​សូម្បី Rio ​អតីត​កីឡាករ Man Utd ​ក៏​សរសើរ​កីឡាករ​អង់គ្លេស​នេះ​ដែរ។ ​លោក​ថា Sterling ​បាន​អភិវឌ្ឍ​ខ្លួន​លឿន​ណាស់។ បច្ចុប្បន្ន​នេះ គេ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​មួយ​រូប ​ស្ថិត​នៅ Top5 ​លើ​លោក​នេះ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT