ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម Sheffield United ក្នុងលទ្ធផល ១-០ ធ្វើឱ្យធ្លាក់ចេញពីចំណាត់ថ្នាក់ Top4 បាត់ទៅហើយ។
សម្រាប់ការប្រកួតនេះដែរ ក្រុម Arsenal ធ្វើការវាយសម្រុកច្រើនដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីបាន។ ផ្ទុយទៅវិញ បែរជាត្រូវក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់បានវិញថែមទៀតដោយ Mousset នៅនាទី៣០ក្នុងតង់ទី១។ លទ្ធផលនេះ រក្សារហូតដល់ចប់ការប្រកួតតែម្ដង ធ្វើឱ្យក្រុមរបស់លោក Emery បាត់៣ពិន្ទុដ៏សំខាន់សម្រាប់សប្ដាហ៍ទី៩នេះ
ជាមួយលទ្ធផលនេះ ក្រុម Arsenal លេងមិនឈ្នះឡើយនៅក្រៅដី ក្រោយពីយកឈ្នះលើក្រុម Newcastle United នៅថ្ងៃបើកឆាកលីគមក៕ប្រភព៖ Dailymail