៣០ ឆ្នាំ​ហើយ​ជំនួប​រវាង Man Utd-Liverpool មិន​ធ្លាប់​អ៊ីចឹង​ទេ!

កំណត់ត្រា​នៃ​ស្ថិតិ​រយៈ​ពេល ៣០ ឆ្នាំ​បាន​កើត​ឡើង​សារ​ជា​ថ្មី ​ជុំវិញ​គម្លាត​ពិន្ទុ​រវាង Manchester United និង Liverpool ដែល​មាន​ភាព​ខុស​គ្នា​ច្រើន​ក្នុង​ពេល​ត្រូវ​ប៉ះ​គ្នា​នៅ​ក្របខ័ណ្ឌ Premier League។

ត្រលប់​ទៅ​រដូវ​កាល ១៩៨៩/៩០ ក្រុម​ទាំង​ពីរ​ក៏​មាន​គម្លាត​ដាច់​គ្នា​ឆ្ងាយ​អ៊ីចឹង​ដែរ ដោយ​បិសាច​ក្រហម​ធ្លាក់​កូដ ខណៈ​ហង្ស​ឡើង​ជើង​គួរ​ឲ្យ​កត់​សម្គាល់។ លុះ​អំឡុង​ទសវត្សរ៍​ឆ្នាំ ២០០០ គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ​គឺ​មិន​សូវ​ដាច់​គ្នា​ឆ្ងាយ​នោះ​ទេ រហូត​មក​ទល់​ឆ្នាំ ២០១៩ នេះ វា​បាន​កើត​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​ហើយ។

បច្ចុប្បន្ន Liverpool ឈរ​នៅ​កំពូល​តារាង​មាន ២៤ ពិន្ទុ​ក្រោយ​ឈ្នះ​ទាំង ៨ ប្រកួត ខណៈ United ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១២ ក្រោយ​ ៨ ប្រកួត​ឈ្នះ ២ ស្មើ ៣ ចាញ់ ៣ មាន ៩ ពិន្ទុ​ក្នុង​ដៃ។ រំឭក​ថា​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១០:៣០ នាទី​យប់​នៅ​ថ្ងៃ​អាទិត្យ​នេះ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT