លោក Akira Nishino គ្រូបង្វឹកជម្រើសជាតិថៃបានបញ្ជាក់ថាការយកឈ្នះលើក្រុមអារ៉ាប់រួមនៅវគ្គជម្រុះ World Cup 2022 កន្លងទៅនេះ គ្រាន់តែជាជំហានដំបូងរបស់ថៃប៉ុណ្ណោះ។
ក្រុមជម្រើសជាតិថៃ បានយកឈ្នះលើក្រុមអារ៉ាប់រួមក្នុងលទ្ធផល ២-១ ធ្វើឱ្យពួកគេឈរនៅកំពូលតារាងតែម្ដងក្នុងពូល។ ជាមួយលទ្ធផល៣ប្រកួតឈ្នះ២ ស្មើ១នៅវគ្គជម្រុះនេះ ធ្វើឱ្យអ្នកគាំទ្រជម្រើសជាតិថៃសប្បាយចិត្តយ៉ាងខ្លាំង ត្បិតអីពួកគេកំពុងឈរលើផ្លូវឡើងទៅវគ្គបន្ដហើយ។
លោក Nishino ដែលជាអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុន ទើបមកកាន់ក្រុមជម្រើសជាតិថៃ បាននិយាយដែរថានេះជាជំហានដំបូងរបស់ថៃ ក្នុងការកសាងក្រុមខ្លាំងមួយ។ លោកមើលឃើញកីឡាកររីកចម្រើនពីប្រកួតដំបូងមកច្រើន ជាពិសេសការលេងសហការគ្នា ជាជាងផ្ដោតលើតែម្នាក់។
ក្នុងការប្រកួតសន្សំពិន្ទុតាមពូលនេះដែរ គឺស្វែងរក១២ក្រុមឡើងទៅវគ្គបន្ដ។ ៨ពូលនេះ នឹងយកលេខ១ឡើងទៅ ហើយបន្ដស្វែងរកក្រុមលេខ២ល្អបំផុត៤ទៀត៕ប្រភព៖ Bangkokpost