Son ​ថា​លេង​ជាមួយ​កូរ៉េ​ខាង​ជើង ​ដូច​ធ្វើ​សង្គ្រាម​

ជំនួប​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាង​ជើង ប៉ះ​កូរ៉េ​ខាង​ត្បូង បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ ​ដោយ​មិន​មាន​អ្នក​គាំទ្រ ​អ្នក​កាសែត ​ឬ​ផ្សាយ​ផ្ទាល់​ណា​មួយ​កើត​ឡើង​ឡើយ។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ Son Heung-min ​ខ្សែ​ប្រយុទ្ធ​និង​ជា​ប្រធាន​ក្រុម​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​មួយ​ប្រកួត​នេះ​គឺ​តានតឹង​ខ្លាំង​ណាស់។ ​កីឡាករ​កូរ៉េ​ខាង​ជើង ​លេង​កាច ​និង​ប្រឹងប្រែង​ខ្លាំង​ដូច​ធ្វើ​សង្គ្រាម។ ​លទ្ធផល​មិន​ឈ្នះ​ធ្វើ​ឱ្យ​ក្រុម​កូរ៉េ​ខាង​ត្បូង​មិន​សប្បាយ​ចិត្ត ​ប៉ុន្តែ​ក៏​សំណាង​ដែល​កីឡាករ​ទាំង​អស់​មាន​សុវត្ថិភាព។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កូរ៉េ​ខាង​ជើង​បើក​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​កូរ៉េ​ខាង​ត្បូង ដែល​ជា​ជំនួប​ប្រវត្តិសាស្ត្រ​តែ​ម្ដង។ ​តែ​អ្វី​ដែល​ពិភព​លោក​សោកស្ដាយ គឺ​ការ​ប្រកួត​នេះ​មិន​មាន​ផ្សាយ​ផ្ទាល់ ​និង​អនុញ្ញាត​ឱ្យ​អ្នក​កាសែត​បាន​ចូល​ទស្សនា​ទាល់​តែ​សោះ៕ប្រភព៖ Channelnewsasia

57.jpg”>

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT