ក្រុមជម្រើសជាតិអាហ្សង់ទីនបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះលើក្រុមនីហ្សេរីយ៉ា ២-១ និងអ៊ីស្លង់ចាញ់ក្រុមក្រូអាតក្នុងលទ្ធផល ២-១ដែរ។
ប្រកួតយប់មិញនេះ ជាសង្ឃឹមចុងក្រោយរបស់ក្រុមអាហ្សង់ទីនហើយ។ ដូច្នេះពួកគេបានព្យាយាមលេងយ៉ាងអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះដើម្បីបានឡើងទៅវគ្គបន្ដ។ យ៉ាងណាមិញ ការព្យាយាមនោះ ធ្វើបានសម្រេច១គ្រាប់ដោយ Lionel Messi ត្រឹមនាទី១៤ដើមតង់ទី១។
ក្រោយមកទៀត ចូលដល់តង់ទី២ Moses រកបានគ្រាប់បាល់ស្មើវិញ ដោយបាល់ប៉េណាល់ទី។ លទ្ធផលស្មើនេះ បានធ្វើឱ្យអាហ្សង់ទីនកាន់តែប្រឹងប្រែងបន្ថែមទៀតហើយ រហូតដល់នាទី៨៦ ខ្សែការពារ Rojo រកបានគ្រាប់បាល់ជ័យជម្នះជូនអ្នកគាំទ្រអាហ្សង់ទីនតែម្ដង។
លទ្ធផលនេះ នឹងធ្វើឱ្យអាហ្សង់ទីនត្រូវទៅប៉ះជាមួយក្រុមបារាំង នៅវគ្គ១៦ក្រុមចុងក្រោយ។ ស្របពេលដែល Lionel Messi កីឡាករឆ្នើមប្រចាំក្រុម បានបញ្ជាក់ថាជ័យជម្នះនេះ គឺសម្រាប់អ្នកគាំទ្រអាហ្សង់ទីនទូទាំងពិភពលោក៕ប្រភព៖ DailyMail