Jose ​ច្រាន​ចោល​ការ​អញ្ជើញ​ទៅ​ដឹក​នាំ​ក្រុម Lyon ​នៅ​បារាំង​

លោក Jose Mourinho ​​បាន​បដិសេធ​មិន​ព្រម​ទៅ​ដឹក​នាំ​ក្រុម Lyon ​ក្នុង​លីគ​កំពូល​បារាំង​ឡើយ ​ក្រោយ​ពី​ក្លឹប​នេះ​ទើប​បណ្ដេញ​អ្នក​ចាត់ការ​ចេញ​ថ្មី​ៗ​នេះ​។

ក្លឹប Lyon ​ទើប​បណ្ដេញ​លោក Sylvinho ​ចេញ​ពី​តំណែង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​រដូវ​កាល​នេះ ​៩​ប្រកួត ​ទើប​បាន​៩​ពិន្ទុ។ នេះ​ជា​កំណត់ត្រា​អាក្រក់​បំផុត​របស់ Lyon ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក ​ដូច្នេះ​ហើយ​ទើប​ថ្នាក់​ដឹក​នាំ​សម្រេច​ចិត្ត​ដក​អ្នក​ចាត់ការ​ចោល។ ​ទន្ទឹម​នឹង​ការ​ដក​នេះ​ដែរ ពួកគេ​ក៏​បាន​ទៅ​ចរចា​យក​លោក Jose Mourinho ​មក​ដឹក​នាំ​ក្រុម​ដែរ ប៉ុន្តែ​ត្រូវ​បដិសេធ​។

ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា​លោក jose ​ក៏​បាន​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​ដែរ ប៉ុន្តែ​ដោយសារ​មាន​លក្ខខណ្ឌ​ជា​ច្រើន​មិន​ត្រូវ​គ្នា ទើប​លោក​មិន​ព្រម​មក​ដឹក​នាំ​ក្រុម​នៅ​បារាំង​មួយ​នេះ។ ​បច្ចុប្បន្ន Lyon ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​មក​ស្រោច​ស្រង់​ក្លឹប​វិញ ​ហើយ​ក្នុង​នោះ​មាន​ទាំង​លោក Laurent Blanc អតីត​អ្នក​ចាត់ការ PSG ​និង​លោក Arsene Wenger ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​ផង​ដែរ៕ប្រភព៖ Bbc

  • Jose ​ច្រាន​ចោល​ការ​អញ្ជើញ​ទៅ​ដឹក​នាំ​ក្រុម Lyon ​នៅ​បារាំង​