ManU ដាក់​តម្លៃ​នេះ បែប​លែង​ចង់​ឲ្យ Sanchez វិល​ចូល Old Trafford ហើយ

ត្បិត Alexis Sanchez ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ឲ្យ​ក្លឹប Inter Milan ​ប៉ុន្តែ​តាម​ដំណឹង​លេចលឺ​បុរស​សញ្ជាតិ​ឈីលី​ទំនង​ជា​សម្រប​ខ្លួន​ការ​លេង​នៅ​អ៊ីតាលី​បាន​ល្អ​ជាង​ការ​លេង​នៅ​ទឹកដី​អង់គ្លេស។

ដោយ​មិន​ចង់​ជាប់​រឿង​ប្រេះស្រាំ​វែងឆ្ងាយ​ត​ទៅ​ទៀត ក្លឹប​បិសាច​ក្រហម​បាន​ដាក់​តម្លៃ​ខ្លួន Sanchez មក​ហើយ សម្រាប់​ក្លឹប Inter Milan។ United ​សុំ​ទាមទារ​ត្រឹម ២៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ ប្រសិន Inter ចង់​ទិញ​ផ្តាច់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​រូប​នេះ​ទៅ​ចូលរួម​នៅ​ Serie A ជាមួយ​កុងត្រា​សេសសល់​រយៈ​ពេល ៣ ឆ្នាំ។

Sanchez ​ជា​កីឡាករ​ដែល​ស៊ី​ថ្លៃ​ដល់​ទៅ ៥០០ ០០០ អឺរ៉ូ/រដូវ​កាល ដោយ​សព្វថ្ងៃ​ទាំង​ភាគី​ខាង United និង Inter ត្រូវ​ចែក​គ្នា​បង់​ពាក់​កណ្តាល​ស្មើ​លើ​ថ្លៃ​ឈ្នួល​នោះ។ យ៉ាងណាមិញ​ប្រភព​ជិតស្និទ្ធ​របស់ United ​បាន​ប្រាប់ The Sun៖ “គោល​បំណង​នេះ​គឺ​យើង​ចង់​ទាញ​ថវិកា​មក​វិញ​ខ្លះ ដើម្បី​ចំណាយ​ទៅ​លើ​កុងត្រា​របស់​គាត់ ព្រោះ​ក៏​មាន​សង្ឃឹម​ដែល Inter ឬ​ក្លឹប​ដទៃ​ចង់​បាន​ Sanchez នា​រដូវ​ក្តៅ​ខាង​មុខ​ផង​ដែរ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT