អតីតអ្នកចាត់ការចាស់នៅក្លឹបកាំភ្លើងធំលោក Arsene Wenger បានបង្វែរមកវាយតម្លៃនូវស្ថានភាពនៃក្លឹបចាស់របស់ខ្លួន ខណៈគិតត្រឹមជុំទី ៨ ឈរនៅចំណាត់ថ្នាក់ទី ៣ ក្នុងតារាង Premier League។
លោក Wenger មានប្រសាសន៍ថា៖ “ខ្ញុំមិនមកនិយាយដើម្បីវាយតម្លៃអ្នកចាត់ការនោះទេ តែខ្ញុំក៏ជាអ្នកគាំទ្រមួយរូបរបស់ក្លឹប Arsenal ផងដែរ បែបនេះខ្ញុំគាំទ្រដល់លោក Emery ទាំងដែលគាត់អាចដឹកនាំក្រុមឲ្យឈ្នះការប្រកួតនិងលេងនៅអ្វីដែលខ្ញុំចង់បាន”។
ថ្វីត្បិតការចាប់ផ្តើមរដូវកាលហាក់មើលទៅមានលទ្ធផលល្អ តែលោក Wenger ថាគ្រប់យ៉ាងមិនទាន់អាចកាត់សេចក្តីនៅពេលនេះបាននោះទេ។ បុរសសញ្ជាតិបារាំងសង្កត់ធ្ងន់ថា៖ “នៅពេលនេះអ្នកមិនទាន់អាចដឹងច្បាស់ពីចំណាត់ថ្នាក់ឡើយ ព្រោះគម្លាតពិន្ទុវាកៀកៗគ្នាពេក ប្រសិនអ្នកស្មើ អ្នកឈរលេខ ៧ ប្រសិនឈ្នះមួយប្រកួត ឈ្នះឈរនៅលេខ ៣”។
“ខ្ញុំមិនគិតថាពួកគេអាចឈ្នះពានរង្វាន់សម្រាប់ស្ថានភាពជាក់ស្តែងពេលនេះបានឡើយ ដោយ Liverpool កំពុងឈរដាច់ឆ្ងាយពីក្រុមឯទៀត ហើយ Man City ក៏សម្លឹងពីឥទ្ធិពលដើម្បីផ្តួល Liverpool ផងដែរ”។ ប្រភព៖ AF