លោក Ole Gunnar Solskjaer នឹងត្រូវក្លឹប Manchester United បណ្ដេញចេញហើយ ប្រសិនបើចាញ់ក្រុម Liverpool នៅប្រកួតខាងមុខនេះ ។
ក្រុម Manchester United នាពេលបច្ចុប្បន្ននេះដុនដាបខ្លាំងណាស់ ដោយឈរនៅចំណាត់ថ្នាក់ទី១២ក្នុងតារាង មាន៩ពិន្ទុប៉ុណ្ណោះក្នុងការប្រកួត៨ប្រកួតកន្លងមក។ វាជារដូវកាលអន់បំផុតរបស់ក្រុមបិសាចក្រហម ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ លោក Ole ដែលជាអ្នកចាត់ការក្រុមកំពុងរងសម្ពាធខ្លាំង ក្រោយពីដឹកនាំក្រុមមិនបានល្អនេះ ហើយលោកនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ ក្នុងការសម្រេចពីអនាគតរបស់ខ្លួន។
ប្រភពស្និទ្ធនឹងក្លឹប Man Utd បានបញ្ជាក់ថា ការប្រកួតទល់ក្រុម Liverpool នាពេលខាងមុខនេះ ប្រសិនបើមិនបានលទ្ធផលល្អទេ ថ្នាក់ដឹកនាំក្រុមនឹងដកលោក Ole ចេញហើយ។ ការដកនេះ គឺដោយសារតែមិនអាចទុកទៀតបាន ព្រោះប្រសិនបើទុកទៀតក្រុមអាចនឹងធ្លាក់ដល់លីគលំដាប់ទី២ក៏ថាបាន៕ប្រភព៖ Dailymail