Keown៖ “មើល​ម្នាក់​នេះ​លេង​យប់​មិញ សក្តិសម​ជា​ស្លាប​ប្រយុទ្ធ​តម្លៃ ៧២ លាន​ជាង Pepe”

Martin Keown ជា​អតីត​កីឡាករ​អាជីព​នៅ​ជម្រើស​ជាតិ​អង់គ្លេស​មួយ​រូប បាន​បង្ហាញ​ការ​យល់​ឃើញ​ទាក់ទិន​នឹង​ប្រព័ន្ធ​លេង​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal កាល​ពី​យប់​មិញ ដោយ​លោក​បាន​លើក​សរសើរ​ដល់​កីឡាករ​មួយ​រូប​មិន​ដាច់​ពី​មាត់។

ក្រោយ​បញ្ចប់​លទ្ធផល ១-១ លោក Keown ​បាន​និយាយ​ថា៖ “ក្រុម Arsenal ​មើល​ទៅ​ដូច​ជា​ពួក​គេ​ទើប​ជីក​បាន​ត្បូង​មួយ​គ្រាប់​ដ៏​មាន​តម្លៃ ​ដោយ​ប្រសិន​ឲ្យ​ខ្ញុំ​ទាយ​ថា​នរណា​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​តម្លៃ ៧២ លាន​ផោន ប្រហែល​ជា​ខ្ញុំ​រើស​យក Saka ជា​ជាង Nicolas Pepe”។

លោក​បន្ត​ថា៖ “នេះ​ហាក់​ពុំ​បាន​ផ្លែផ្កា​ច្រើន​ពី​កីឡាករ​ដែល​ទិញ​នៅ​រដូវ​ក្តៅ​ចេញ​ពី Lille ទេ តែ​បែរ​ជា​លេចធ្លោ​ចេញ​ពី​កីឡាករ​ងើប​ចេញ​ពី​ថ្នាល​យុវជន​ទៅ​វិញ”។ បញ្ជាក់​ថា Saka ជា​អ្នក Assist ​បាល់​ឲ្យ Aubameyang បំបែក​គ្រាប់​បាល់​ស្មើ​នៅ​នាទី ៥៨៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT