Zidane ​ដក Bale ​និង James ​ចេញ​បញ្ជី​ឈ្មោះ​ត្រៀម​ប្រកួត​នៅ UCL ​

លោក Zidane ​បាន​ដក​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Gareth Bale ​និង James ​ចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ Real Madrid ​ត្រៀម​លេង​ទល់​ក្រុម Club Brugge ​នៅ​យប់​ម៉ោង​១១:៥៥​នាទី​យប់​នេះ​។

ទន្ទឹម​នឹង​ដក​ឈ្មោះ​កីឡាករ​សំខាន់​២​នាក់​ចេញ​នេះ​ដែរ Zidane ​ក៏​បាន​ដាក់​ឈ្មោះ Isco ​និង Marcelo ​ចូល​វិញ​ផង​ដែរ។ កីឡាករ​ទាំង​ពីរ​២​នាក់​នេះ រង​របួស ត្រូវ​សម្រាក​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ទើប​អាច​ចូល​ហ្វឹកហាត់​បាន​វិញ ​ហើយ​ត្រៀម​ខ្លួន​លេង​នៅ​រាត្រី​នេះ​តែ​ម្ដង​។ ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​បាន​បញ្ជាក់​ថា​លោក​តែងតែ​ពិបាក​ជា​និច្ច​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ចូល​លេង ត្បិត​អី​សមាជិក​ម្នាក់​ៗ សុទ្ធ​តែ​លេង​ល្អ​ដូច​គ្នា។

ក្នុង​ការ​ប្រកួត​ទល់​ក្រុម Brugge ​នេះ​ដែរ ​ក្រុម Real Madrid ​ត្រូវ​ការ​ជ័យជម្នះ​ចាំ​បាច់​បំផុត ព្រោះ​ថា​ប្រកួត​ទី​១​កន្លង​ទៅ  ពួកគេ​បាន​ចាញ់​ក្រុម PSG ​ដល់​ទៅ ៣-០ ​ទៅ​ហើយ៕ប្រភព៖ Marca

  • Zidane ​ដក Bale ​និង James ​ចេញ​បញ្ជី​ឈ្មោះ​ត្រៀម​ប្រកួត​នៅ UCL ​