Man Utd ​ចង់​បាន​ម្នាក់​នេះ ប្រសិន​បើ Ole ​ពិត​ជា​ត្រូវ​បណ្ដេញ​ចេញ​មែន​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​ដាក់​គោលដៅ​យក Mauricio Pochettino ​មក​ដឹក​នាំ​ក្រុម ប្រសិន​បើ​លោក Ole ​ពិត​ជា​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​មែន។


Mauricio Pochettino ​បច្ចុប្បន្ន​ដឹក​នាំ​ក្រុម Spurs ​មិន​បាន​ល្អ​ឡើយ ​រហូត​មាន​ដំណឹង​ថា​ថ្នាក់​ដឹក​នាំ​ក្រុម​នេះ ​កំពុង​ទាក់ទង​លោក Allegri ​មក​ជំនួស​តំណែង​ថែម​ទៀត​ផង។ ជាមួយ​ការ​រឿង​នេះ​ដែរ ​នៅ​ថ្ងៃ​នេះ​ស្រាប់​តែ​មាន​ដំណឹង​មក​ថា​ក្រុម Man Utd ​ឯ​ណោះ​ក៏​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​ក្រុម​របស់​លោក Ole ​ដែរ។ ប្រសិន​បើ​លទ្ធផល​មិន​គាប់​ប្រសើរ​តែ​ប៉ុន្មាន​ប្រកួត​ទៀត​នោះ ​ក្រុម​បិសាច​ក្រហម​នឹង​រក​អ្នក​ចាត់ការ​ថ្មី​ហើយ​។

បុរស​ម្នាក់​ដែល​ក្រុម Man Utd ​ចង់​យក​មក​ដឹក​នាំ​ក្រុម​នេះ​គឺ​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​ផ្ទាល់​តែ​ម្ដង។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​នេះ ​ត្រូវ​ក្រុម Man Utd ​ចង់​បាន​មក​ដឹក​នាំ​ក្រុម​តាំង​ពី​ពួកគេ​បណ្ដេញ​លោក Jose Mourinho ​ពី​តំណែង​ម្ល៉េះ ប៉ុន្តែ​នៅ​គ្រា​នោះ​មិន​អាច​យក​មក​បាន។ ស្រប​ពេល​បច្ចុប្បន្ន Spurs ​កំពុង​ចង់​បាន​គ្រូ​ថ្មី​ផង ​វា​អាច​ជា​ឱកាស​ល្អ​មួយ​ទៀត​សម្រាប់​បិសាច​ក្រហម​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT