នាវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រក្លឹប Atletico Madrid នឹងត្រូវតតាំងក្លឹប Real Madrid នៅក្របខ័ណ្ឌ LaLiga ឬយើងនិយមហៅប្រកួតនេះថា ‘Madrid Derby’។
ការតតាំងរវាងត្រកូល Madrid ទាំងពីរនៅយប់នេះនឹងជាការប្រកួតដ៏ពិសេសមួយ ពោលគឺគ្រប់គ្នាចង់ឃើញខ្លាំងពីទេពកោសល្យនៃការលេងរបស់ Joao Felix ក្នុងការតតាំងក្រុមកំពូលតារាងនាពេលបច្ចុប្បន្ន។
យ៉ាងណាមិញសម្រាប់ក្រុមភ្ញៀវ Real Madrid លោក Zidaneដែលជាអ្នកចាត់ការបានបញ្ជាក់ទុកមុនហើយថាកីឡាករ Rodrygo Goes នឹងពុំមានវត្តមាននៅការប្រកួតដ៏ធំមួយនេះឡើយ ត្បិតរូបគេទើបរកបានគ្រាប់បាល់ក្នុងប្រកួតទល់ Osasuna នាពេលកន្លងមកក៏ដោយ។
ហេតុផលគឺដោយសារ Rodrygo ជាប់បំពេញកាតព្វកិច្ចក្នុងការជួយក្លឹប Castilla តតាំងក្លឹប Rayo Majadahonda នាថ្ងៃសោរ៍ដូចគ្នា។ Zidane បានសង្កត់ធ្ងន់៖ “យើងបានដឹងនូវអ្វីដែលយើងត្រូវធ្វើជាមួយ Rodrygo ហើយ ដោយថ្ងៃស្អែកគេនឹងលេងឲ្យ Castilla”។ ប្រភព៖ BeSoccer