ខ្សែប្រយុទ្ធ Lionel Messi បានបញ្ជាក់ថាខ្លួនលេងនៅមិនទាន់ល្អឡើងវិញទេ ដោយសារតែរបួសយូរពេករហូតដល់២ខែ ដោយមិនបានប៉ះបាល់សោះ។
Messi បានឈ្នះពានរង្វាន់កីឡាករល្អរបស់ FIFA នៅយប់មិញនេះ ដោយឈ្នះ Van Dijk និង Ronaldo ។ ក្នុងឱកាសនោះដែរ Messi បាននិយាយថាខ្លួនចាប់ផ្ដើមរដូវកាលថ្មីនេះមិនល្អឡើយ ហើយក្រុម Barcelona ក៏ចាប់ផ្ដើមរដូវកាលមិនគាប់ប្រសើរថែមទៀត។ កត្តាដែលរូបគេលេងមិនល្អប្រកួតកន្លងមកនេះ គឺដោយសារតែរបួសរយៈពេល២ខែ ធ្វើឱ្យខ្លួននៅស្ពឹកស្រពន់នៅឡើយ មិនទាន់អាចត្រលប់ទៅរកភាពដើមវិញបាន១០០%។
យ៉ាងណាមិញ កីឡាករអាហ្សង់ទីនសន្យានឹងអ្នកគាំទ្រថាក្រុម Barcelona នឹងលេងល្អឡើងវិញ ហើយនឹងទទួលបានជ័យជម្នះនាប្រកួតខាងមុខទៀត។ ហើយខ្លួនគេ ក៏នឹងអាចជួយក្រុមពេញលេញ ក្រោយរបួសជាសះស្បើយនេះដែរ៕ប្រភព៖ Marca