ប្រេស៊ីល​នឹង​មក​លេង​មិត្តភាព​នៅ​សិង្ហបុរី ​សំបុត្រ​លក់​ពី​តម្លៃ​២០​ដុល្លារ​ឡើង​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​នឹង​មក​លេង​មិត្តភាព​នៅ​ទឹកដី​សិង្ហបុរី ​នៅ​ខែ​តុលា​ខាង​មុខ​នេះ ​ដោយ​លេង​២​ប្រកួត​ឯ​ណោះ ​ទល់​ក្រុម​សេណេហ្គាល់ ​និង​នីហ្សេរីយ៉ា។

បើ​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​ប្រេស៊ីល​ផ្ទាល់​ការ​មក​ប្រកួត​នៅ​ទឹក​ដី​សិង្ហបុរី​នេះ ​គឺ​ជា​កម្មវិធី Global Tour ​របស់​ប្រទេស​ប្រេស៊ីល​ផ្ទាល់​តែ​ម្ដង។ ​ហើយ​ការ​ប៉ះ​ក្រុម​សេណេហ្គាល់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​តុលា ខណៈ​ដែល​ប៉ះ​ក្រុម​នីហ្សេរីយ៉ា ​វិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ខែ​តុលា​ឆ្នាំ​២០១៩​នេះ​។

សម្រាប់​សំបុត្រ​ចូល​ទស្សនា​ចាប់​ពី​២០​ដុល្លារ​ឡើង។ ដោយ​ប្រកួត​ទី តម្លៃ​មាន​ពី ២០​ដុល្លារ​ទៅ ​ហើយ​បើ​ទិញ​សំបុត្រ​ដែល​អាច​មើល​បាន​ទាំង​ពីរ​ប្រកួត​តែ​ម្ដង​គឺ​មាន​តម្លៃ​ចាប់​ពី​៣៥​ដុល្លារ​។ ​អ្នក​គាំទ្រ​ក៏​មាន​ជា​កញ្ចប់​សម្រាប់​អ្នក​ក្រៅ​ប្រទេស​ផង​ដែរ។ ដោយ​តម្លៃ​សម្រាប់​ SuperFan Package ​គឺ​២១៧​ដុល្លារ​ឡើង៕ប្រភព៖ Channelnewsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT