ដោយសារ​ជាប់​ពិន័យ ​ក្លឹប​មួយ​​លេង Europa ដោយ​ឱ្យ​ក្មេង​ជាង​២ម៉ឺន​នាក់​ចូល​មើល

ក្លឹប Partizan Belgrade ​បាន​ក្មេង​ៗ​អាយុ​ក្រោម​១៤​ឆ្នាំ ​២២ ០០០​នាក់ ​ចូល​មើល​ការ​ប្រកួត​របស់​ពួកគេ​នៅ​ពាន​រង្វាន់ Europa League ​ទល់​ក្រុម ​AZ Alkmaar។

ការ​ឱ្យ​ក្មេង​ៗ​សុទ្ធ​ចូល​មើល​នេះ​ដែរ គឺ​ដោយសារ​តែ​ក្រុម Partizan ​នេះ ​ត្រូវ​ជាប់​ពិន័យ​លេង​បិទ​ទ្វា​២​ប្រកួត ​ក្រោយ​ពី​អ្នក​គាំទ្រ​របស់​ពួកគេ​បាន​បង្ហាញ​ភាព​រើស​អើង​ជាតិ​សាសន៍​កាល​ពី​ប្រកួត​រដូវ​កាល​មុន។ ដោយសារ​តែ​ត្រូវ​លេង​បិទ​ទ្វា តែ​បើ​ឱ្យ​ក្មេង​ក្រោម​អាយុ​១៤​ឆ្នាំ​អាច​ចូល​មើល​បាន ទើប​ក្លឹប​មួយ​នេះ​សម្រេច​ហៅ​សិស្ស​តាម​សាលា​នានា ​រួម​ជាមួយ​គ្រូ​របស់​ពួកគេ​ផង ​ដើម្បី​មក​លើក​ទឹក​ចិត្ត​ក្រុម​តែ​ម្ដង។

ជា​លទ្ធផល​ក្នុង​ការ​ប្រកួត​ស្មើ​ក្រុម AZ Alkmaar ២-២ ​នេះ ​មាន​អ្នក​គាំទ្រ​ក្រោម​អាយុ​១៤​ឆ្នាំ​នេះ​ចូល​មើល​រហូត​ដល់​២២ ០០០​នាក់​ឯ​ណោះ។ ដោយ​ក្លឹប​ជា​អ្នក​រ៉ាប់​រង​ការ​ធ្វើ​ដំណើរ អាហារ ​ទឹក​ ដល់​ក្មេង​ៗ​ទាំង​អស់​ដែល​ត្រូវ​អញ្ជើញ​មក​មើល​ការ​ប្រកួត​នេះ៕ប្រភព៖ Bbc


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT