ចៃដន្យ​ម្ល៉េះ! ១៤ ឆ្នាំ​មុន​នៅ​ដី​បារាំង​ដែរ R.Madrid ​បើក​ឆាក​ក៏​ចាញ់​គេ ៣-០

Real Madrid ​បាន​រង​នូវ​កំណត់ត្រា​បរាជ័យ​ខកខាន​កើត​មាន​អស់​រយៈ​ពេល ១៤ ឆ្នាំ​សារ​ជា​ថ្មី ក្រោយ​បិទ​ការ​ប្រកួត​ទល់​ក្លឹប Paris Saint-Germain កាល​ពី​យប់មិញ។

លទ្ធផល ៣-០ នៅ​ទឹក​ដី​បារាំង​ក្រោម​ថ្វី​ជើង​របស់ Angel di Maria ពីរ​គ្រាប់​និង Meunier មួយ​គ្រាប់ បាន​សម្រេច​ឲ្យ Madrid វិល​មក​ស៊ីសង​កំណត់ត្រា​ចាស់​របស់​ខ្លួន​ដែល​ធ្លាប់​កើត​ឡើង​នៅ​រដូវ​កាល ២០០៥/០៦ ដោយ​គ្រា​នោះ​ចាញ់ Lyon ៣-០ ដូច​គ្នា​នៅ​ប្រកួត​វគ្គ​បើក​ឆាក​នៅ​ Champions League។

ក្រោម​ការ​ដឹកនាំ​ដោយ​លោក Vanderlai Luxemburgo កាល​នោះ​ក៏​ដឹកនាំ​ឲ្យ Madrid ឡើង​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​ត្រូវ​ចាញ់​ Arsenal នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ ចុះ​ឆ្នាំ​នេះ​វិញ តើ Madrid អាច​នឹង​ឡើង​ទៅ​ដល់​កម្រិត​ណា​នៃ​ពាន​រង្វាន់ Champions League? ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT