Real Madrid ​នឹង​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​ទៀត​ ពេល​ប៉ះ PSG ​

ក្រុម Real Madrid ​នឹង​អវត្តមាន​ខ្សែ​ការពារ​ស្លាប Marcelo ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម PSG ​នៅ​យប់​ស្អែក​នេះ ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​ក។

របួស​នេះ​កើត​ឡើង​អំឡុង​ពេល Marcelo ​លេង​ក្នុង​ប្រកួត​ទល់​ក្រុម Levante ​កន្លង​ទៅ​នេះ។ អវត្តមាន​របស់​កីឡាករ​ប្រេស៊ីល គឺ​ជា​ឱកាស​មួយ​សម្រាប់ Ferland Mendy ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ​ព្រោះ​តាំង​ពី​ក្រុម Real Madrid ​ទិញ​ចូល​មក រូបគេ​បាន​រង​របួស​មិន​សូវ​បាន​ចូល​លេង​ឡើយ។ គិត​ទាំង Marcelo ​ម្នាក់​ទៀត ​ក្រុម​របស់​លោក Zidane ​អវត្តមាន​កីឡាករ​សំខាន់​ដល់​ទៅ​៥​នាក់​ហើយ ​ដោយ​៤​នាក់​ទៀត​រួម​មាន Isco , Modric, Valverde ​និង Asensio ។

សម្រាប់ PSG ​វិញ ​លេង​ទល់​​ក្រុម Real Madrid ​ក៏​អវត្តមាន​កីឡាករ​សំខាន់​នៅ​តំបន់​ខាង​លើ​ផង​ដែរ។ ក្នុង​នោះ Neymar ​ជាប់​បម្រាម ​និង Mbappe ​រង​របួស។ ដោយ​ឡែក Cavani ​វិញ ​ក៏​មិន​ទាន់​ច្បាស់​ថា​បាន​លេង​ឬ​អត់​ដែរ ​ដោយសារ​មាន​របួស​ដែរ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT