PSG ​នឹង​ប៉ះ Real Madrid ​ដោយ​បាត់​ខ្សែ​ប្រយុទ្ធ​២​នាក់​

ក្រុម PSG ​នឹង​ប្រកួត​ទល់​ក្រុម Real Madrid ​ដោយ​អវត្តមាន Neymar ​និង Mbappe ​នៅ​ពាន​រង្វាន់ UEFA Champions League ​បើក​ឆាក​សន្សំ​ពិន្ទុ​តាម​ពូល។

មុន​ការ​ប្រកួត​សំខាន់​នេះ​ដែរ ​ម្ចាស់​ផ្ទះ PSG ​បាន​បាត់​បង់​កីឡាករ​សំខាន់​របស់​ខ្លួន​២​នាក់​ខាង​លើ​ទៅ​ហើយ ​ដោយ Neymar ​ចាប់​បម្រាម ​ខណៈ​ដែល Mbappe ​រង​របួស។ បម្រាម​របស់ Neymar ​នេះ ​គឺ​មាន​៣​ប្រកួត​ឯ​ណោះ​នៅ​ពាន​រង្វាន់ UEFA Champions League ​នេះ។ របួស​សរសៃ​ពួរ Mbappe ​នឹង​ធ្វើ​ឱ្យ​គេ​អវត្តមាន​ទល់ Real Madrid ​ស្រប​ពេល Cavani ​ឯ​ណោះ​វិញ ​ក៏​អាច​នឹង​មិន​ទាន់​ជា​សះស្បើយ​ពេញលេញ​ដែរ។

ដូច្នេះ​ការ​អវត្តមាន​កីឡាករ​តំបន់​ខាង​លើ​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម PSG ​ពិបាក​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​មក​ពី​អេស្ប៉ាញ។ ក្រុម​អ្នក​មាន​បារាំង​នេះ ​នឹង​ប្រើប្រាស់​កីឡាករ​ចំណូល​ថ្មី Icardi ​មក​លេង​ប្រយុទ្ធ​តែ​ម្ដង៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT