ប្រៀបធៀប​តម្លៃ​រួម​នៃ​ជម្រើស ១១ នាក់​រវាង Norwich City និង Man City

លទ្ធផល​នៃ​ការ​បំបាក់ Man City ក្រោម​ថ្វី​ជើង​របស់​ក្លឹប Norwich City បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ប្រកួត​កន្លង​ទៅ​នេះ។ លទ្ធផល ៣-២ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ស្រងាក​ចិត្ត ទាំង​ដែល​មេឃ​ខៀវ​ធ្លាប់​ជា​ម្ចាស់​ជើង​ឯក​នា​រដូវ​កាល​ចាស់។

តាម​រយៈ​ការ​ប្រៀបធៀប​ប្រព័ន្ធ​លេង​របស់​ម្ចាស់​ផ្ទះ Carrow Road នៅ​ថ្ងៃ​សោរ៍ គឺ​ប្រើប្រាស់​កីឡាករ ១១ រូប​ដំបូង​មាន​តម្លៃ​ខ្លួន​សរុប​ត្រឹម ៦,៤៥ លាន​ផោន​ប៉ុណ្ណោះ ធៀប​នឹង​ Man City ​ថ្លៃ​ដល់​ទៅ ៤០៦,១ លាន​ផោន​ឯ​ណោះ។ កីឡាករ​របស់ Norwich ​ថ្លៃ​បំផុត​ត្រឹម​ ១,៥ លានផោន​មាន​ដូច​ជា Alexander Tettey, Emiliano Buendia និង Marco Steipermann។

ស្រប​ពេល Man City ​ប្រើប្រាស់​សុទ្ធ​តែ​ការពារ​ឆ្នើម​ដូច​ជា Kyle Walker ​ថ្លៃ ៥០ លាន និង John Stone ថ្លៃ ៣៣ លាន គួប​ផ្សំ Rodri ទើប​បំបែក​កំណត់ត្រា​ថ្លៃ​ដល់​ទៅ ៦២,៥ លាន​ផោន​ទៀត​ផង៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT