Neymar ​៖ ​ខ្ញុំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ចេញ ​ប៉ុន្តែ PSG ​មិន​ឱ្យ​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ឱ្យ​ក្រុម PSG ​វិញ​ហើយ ​ក្រោយ​ពី​ការ​ព្យាយាម​ផ្ទេរ​ទៅ​កាន់​ក្រុម Barcelona មិន​ជោគជ័យ។ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​នេះ​ដែរ ​កីឡាករ​ប្រេស៊ីល​ក៏​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Strasbourg ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ក្លឹប​ស្ដី​បន្ទោស ​និង​តិះដៀល​ខ្លាំង​ណាស់។ ​សាមី​ខ្លួន Neymar ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​បាន​បង្ហាញ​យ៉ាង​ច្បាស់ ​ហើយ​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​ខ្ញុំ​ចង់​ចាកចេញ។ ខ្ញុំ​មិន​និយាយ​ស៊ី​ជម្រៅ​ទេ ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ទៅ តែ​ក្រុម PSG មិន​អនុញ្ញាត។ពេល​នេះ​ខ្ញុំ​នៅ​តែ​ជា​កីឡាករ PSG ​​ហើយ​ខ្ញុំ​កំពុង​រីករាយ​ក្នុង​ការ​លេង​លើ​ទីលាន​នេះ”។

កីឡាករ​ប្រេស៊ីល​ខាង​លើ​ចង់​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Barcelona ​វិញ រដូវ​កាល​នេះ ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​តែ​ក្រុម​ទាំង​ពីរ​ចរចា​គ្នា​មិន​ត្រូវ​លើ​តម្លៃ​ខ្លួន។ ក្រុម PSG ​បាន​បញ្ជាក់​ក្រុម​អ្នក​មាន​បុណ្យ​ហាក់​មិន​ចង់​បាន Neymar ​ឡើយ ​ទើប​ការ​ចរចា​មិន​សម្រេច​បាន​១០០%៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT