PSG ​នឹង​ដាក់​លក់ Neymar ​ម្ដង​ទៀត​នៅ​ខែ​មករា​

ថ្នាក់​ដឹក​នាំ​ក្រុម Barcelona ​នឹង​ដាក់​លក់​ខ្សែ​ប្រយុទ្ធ Neymar ​ម្ដង​ទៀត​នៅ​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ក្រោយ​ពី​ក្រុម​ទាំង​មូល​លែង​ត្រូវ​ការ​រូបគេ​ទៀត​ហើយ។

លោក ​Leonardo ​ថា្នក់​ដឹក​នាំ​ក្រុម PSG ​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​មូល​ហាក់​លែង​ត្រូវ​ការ​កីឡាករ​ប្រេស៊ីល​នេះ​ទៀត​ហើយ ដូច្នេះ​លោក​នឹង​ដាក់​លក់​រូប​គេ​ម្ដង​ទៀត​នៅ​ខែ​មករា​ឆ្នាំ​២០២០។ ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​ក្រុម​បាន​ព្យាយាម​លក់ Neymar ​ឱ្យ​ទៅ​ក្រុម Barcelona ​វិញ ​ប៉ុន្តែ​ចុង​ក្រោយ​ការ​ផ្ទេរ​ចេញ​មិន​កើត​ឡើង ព្រោះ​ក្រុម​ទាំង​ពីរ​ចរចា​គ្នា​មិន​ត្រូវ។

Neymar ​ដើម​រដូវ​កាល​នេះ ​មិន​បាន​ចូល​លេង​ឱ្យ​ក្រុម PSG ​ឡើយ ដោយសារ​តែ​រូបគេ​ចង់​ជំរុញ​ឱ្យ​ការ​ផ្ទេរ​កាន់​តែ​ឆាប់​ឡើង។ ក្រោយ​ពី​មិន​អាច​ចាកចេញ​បាន ​នៅ​ចុង​សប្ដាហ៍​នេះ រូបគេ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​អ្នក​មាន​បារាំង​វិញ ​ហើយ​នឹង​ត្រូវ​រង់ចាំ​ដល់​ខែ​មករា​បន្ដ​ទៀត ​ទើប​អាច​ចាកចេញ​បាន ប្រសិន​បើ​មាន​ក្លឹប​អាច​ទិញ​រូបគេ​បាន៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT