Ronaldo និង​កីឡាករ Juve មួយ​រូប​ទៀត​ឈរ​ខ្ពស់​ដាច់​គេ ជា​បេក្ខភាព​ស៊ី​ថ្លៃ​បំផុត​នៅ Serie A

តាម​របាយការណ៍​ទាក់ទិន​នឹង​ទំហំ​ចំណូល​ដែល​កីឡាករ​នៅ Serie A ទទួល​បាន សម្រាប់​ចំណាត់ថ្នាក់ Top 10 ​បាន​មាន​ឈ្មោះ​បេក្ខភាព​របស់​ក្លឹប Juventus ដល់​ទៅ ៩ រូប ពោល​គឺ​មាន​តែ​មួយ​រូប​គត់​ដែល​ស្ថិត​នៅ​ក្លឹប Inter Milan។

កីឡាករ​ទទួល​បាន​ថ្លៃ​ពលកម្ម​ដាច់​គេ​បាន​ទៅ​លើ Cristiano Ronaldo ​រក​បាន ៣១ លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល តាម​ពី​ក្រោយ​ដោយ Matthijs de Ligt ​ទទួល​បាន ១២ លាន​អឺរ៉ូ/រដូវ​កាល និង​បិទ​ចំណាត់ថ្នាក់​ Top 3 គឺ Romelu Lukaku ទទួល​បាន ៩ លាន​អឺរ៉ូ/រដូវ​កាល។

បន្ត​ទៀត​នោះ​សុទ្ធ​សឹង​ជា​កីឡាករ​របស់​សេះ​បង្កង់​ដែល​មាន​ដូច​ជា Rabiot, Higuain, Dybala, Ramsey, Pjanic, Costa និង Mandzukic៕ ប្រភព៖ B3

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT