ឥណ្ឌា​ជា​ក្រុម​តែ​មួយ​គត់​នៅ​អាសុី ដែល​មិន​ឲ្យ​កាតា​ផ្តួល​បាន​នៅ​ឆ្នាំ ២០១៩

នៅ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាសុីកាល​ពី​យប់​មិញ​ជំនួប​រវាង​កាតា​និង​ឥណ្ឌា​បាន​បន្សល់​ត្រឹម​លទ្ធផល ០-០ ប៉ុន្តែ​នេះ​ប្រែ​ក្លាយ​ជា​កំណត់ត្រា​ដ៏​ល្អ​បំផុត​មួយ​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា។

ពួក​គេ​បាន​ប្រែ​ក្លាយ​ជា​ក្រុម​នៅ​តំបន់​អាសុីតែ​មួយ​គត់ ដែល​មិន​អាច​ឲ្យ​កាតា​យក​ឈ្នះ​បាន​សម្រាប់​ការ​តតាំង​នៅ​ឆ្នាំ ២០១៩ នេះ។ កន្លង​ទៅ​ម្ចាស់​ជើង​ឯក Asean Cup ឆ្នាំ ២០១៩ សុទ្ធ​សឹង​តែ​បាន​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ជប៉ុន កូរ៉េ​ខាង​ត្បូង អ៊ីរ៉ាក់ និង​អារ៉ាប៊ីសាអ៊ូឌីត។

បញ្ជាក់​ថា​ក្រុម​ខ្លាំងៗ​ដែល​អាច​យក​ឈ្នះ​កាតា​នៅ​ឆ្នាំ ២០១៩ នេះ​បាន មាន​តែ ៣ គត់​គឺ​ប្រេស៊ីល​ដែល​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Copa America, កូឡុំប៊ី និង​អាហ្សង់ទីន៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT