James Rodriguez ៖ សង្ឃឹម​ថា​នេះ​ជា​រដូវ​កាល​របស់​ខ្ញុំ​នៅ Real Madrid ​

ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​រំពឹង​ថា​រដូវ​កាល​នេះ ​នឹង​ក្លាយ​ជា​រដូវ​កាល​ល្អ​បំផុត​របស់​រូបគេ​លេង​ឱ្យ​ក្រុម Real Madrid ​ក្រោយ​ពី​ទើប​ត្រលប់​ពី Bayern Munich ​មក។

James ​មិន​សូវ​មាន​ឱកាស​បាន​លេង​ឡើយ​នៅ​ក្រុម Real Madrid ​រហូត​ដល់​ត្រូវ​ក្លឹប Bayern Munich ​ខ្ចី​ជើង ទើប​តែ​ត្រលប់​មក​វិញ​នា​រដូវ​កាល​នេះ​ទេ។ ​កីឡាករ​កូឡុំប៊ី​រូប​នេះ ​ក៏​ត្រូវ​បាន​លោក Zidane ​ផ្ដល់​ទំនុក​ចិត្ត​ឡើង​វិញ ​ហើយ​ក៏​បាន​ជាប់​ឈ្មោះ​ចូល​លេង​ប្រកួត​កន្លង​មក​ផង​ដែរ តែ​លទ្ធផល​ឃើញ​ថា​មិន​ល្អ​ខ្លាំង​ឡើយ។

ជាមួយ​ការ​ត្រលប់​មក​វិញ​នេះ​ដែរ ​James ​បាន​និយាយ​ថា​រូបគេ​រំពឹង​ខ្ពស់​នេះ​ជា​រដូវ​កាល​ល្អ​បំផុត​របស់​ខ្លួន​នៅ​ក្លឹប Real Madrid ​។ បើ​ទោះ​ជា​មិន​អាច​ធានា​កៅអី​ជម្រើស​១១​នាក់​ដំបូង​បាន​ក៏​ដោយ ប៉ុន្តែ​រូបគេ​នឹង​ប្រឹងប្រែង​ជួយ​ក្រុម​ឱ្យ​ជោគជ័យ​នា​រដូវ​កាល​នេះ ឱ្យ​បាន​៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT