ជាប់​ក្នុង​បេក្ខភាព ៣ រូប​ដូច​គ្នា តែ Ederson ថា​អ្នកចាំទី​រូប​នេះ​សក្ដិសម​ឈ្នះ​ពាន The Best បំផុត

នៅ​ការ​ប្រជែង​ពាន​រង្វាន់ The Best FIFA Goalkeeper សម្រាប់​រដូវ​កាល ២០១៨/១៩ គឺ​មាន​កីឡាករ ៣ រូប​ឈរ​ឈ្មោះ​រួម​មាន Ederson Moraes របស់​ក្លឹប Man City, Alisson Becker របស់​ក្លឹប Liverpool និង Ter Stegen របស់​ក្លឹប FC Barcelona។

យ៉ាងណាមិញ​តាម​រយៈ​ការ​លើក​ឡើង​របស់​ Ederson ផ្ទាល់ បាន​ចុច​យក​ឈ្មោះ Alisson ដែល​ថា​សក្តិសម​នឹង​ឈ្នះ​ពាន The Best ផ្នែក​អ្នកចាំទី​ជាង​ខ្លួន​និង Stegen។ លោក​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​យើង​ទាំង​បី​គឺ​សុទ្ធ​សឹង​ល្អ​បំផុត​ហើយ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ Alisson ឈរ​លើ​យើង​មួយ​ជំហាន”។

លោក​បន្ត​ថា៖ “គាត់​ធ្វើ​បាន​ល្អ​នៅ Premier League ហើយ​ជួយ​ឲ្យ​ក្រុម​ឈ្នះ UEFA Champions League, UEFA Super Cup និង​ការ​លេង​បាន​យ៉ាង​ល្អ​ថែម​ទៀត​នៅ Copa America ​បែប​នេះ​ខ្ញុំ​គិត​ថា​គាត់​សក្តិសម ហើយ​ក៏​រីករាយ​ដែល​មាន​អ្នកចាំទី​ប្រេស៊ីល​ពីរ​រូប​ឈាន​ដល់​កម្រិត​នេះ”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT