គ្រូ​ធំ​វៀតណាម​ប្រាប់​ឲ្យ​ក្រុម​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​កីឡាករ​ថៃ​មួយ​រូប

លោក Park Hang-seo នឹង​ត្រូវ​ដឹកនាំ​ក្រុម​នាគ​មាស​វៀតណាម​ចូល​តតាំង​ក្រុម​ដំរី​ថៃ​នៅ​វគ្គ​ជ្រុះ FIFA World Cup ឆ្នាំ ២០២២ នៅ​ឯ​កីឡដ្ឋាន Thammasat Stadium នា​ថ្ងៃ​ទី ៥ ​កញ្ញា​ខាង​មុខ។

ស្រប​ពេល​ដែល​ជម្រើស​ជាតិ​ថៃ​បាន​ប្រកាស​បេក្ខភាព​បញ្ជី​ឈ្មោះ​ទាំង ២៣ រូប ទៅ​មើល​ការ​ឆ្លើយតប​របស់​លោក Park ប្រាប់​សារព័ត៌មាន Bangkok Post បាន​និយាយ​ថា៖ “សព្វថ្ងៃ​ថៃ​មាន​កីឡាករ ៣ រូប​កំពុង​លេង​នៅ J1 League ដែល​មាន Chanathip, Bunmathan និង Thitipan Puangchan ​ដោយ​កន្លង​ទៅ Chanathip គេ​ពុំ​បាន​លេង​នៅ King’s Cup ២០១៩ តែ​យើង​បាន​មើល​ការ​លេង​របស់​គេ​នៅ Asian Cup នា​ដើម​ឆ្នាំ”។

លោក​បន្ត៖ “យើង​ក៏​បាន​មើល​វីដេអូ​ជា​ច្រើន​របស់ Chanathip ​ពោល​គឺ​អាច​និយាយ​ថា​វៀតណាម​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​កីឡាករ​រូប​នេះ”។

លោក​បញ្ចប់​ថា៖ “Chanathip គេ​ឈរ​លំដាប់​កំពូល​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​យើង​មិន​មែន​ថា​តាម​ប្រយ័ត្ន​តែ​រូប​គេ​ម្នាក់​ទេ ព្រោះ​ក្រុម​ថៃ​ក៏​ប្រមូល​ផ្តុំ​សុទ្ធ​តែ​កីឡាករ​ល្អៗ​ច្រើន​ទៀត​ផង​ដែរ”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT