អេស្ប៉ាញ ក្រោយពីយកឈ្នះលើអ៊ីរ៉ង់បានត្រឹម១- ០ ក្នុងប្រកួតទី២របស់ខ្លួននៅ World Cup នេះ ត្រូវបានអ្នកគាំទ្ររិះគន់ជាខ្លាំង ត្បិតអីឱកាសច្រើនប៉ុន្តែធ្វើមិនបានសម្រេច។
ជាមួយការរិះគន់នេះ Alba ខ្សែការពារជម្រើសជាតិអេស្ប៉ាញបានបញ្ជាក់ដូច្នេះថា៖ “អ្នកត្រូវមានគំនិតល្អក្នុងខ្លួន ហើយមុនពេលមករិះគន់ដល់ក្រុមរបស់យើង។ មុនធ្វើការរិះគន់អ្នកគួររង់ចាំមើលបន្តិចទៀតសិន។ វាមិនស្រួលឡើងសម្រាប់ការលេងទល់ព័រទុយហ្គាល់បើកឆាក ហើយមកប៉ះក្រុមអ៊ីរ៉ង់។ ពួកគេលេងការពារបានល្អ ប៉ុន្តែខ្ញុំមិនចង់និយាយរឿងនេះទេ។ យើងតែងតែគោរពដៃគូជានិច្ច បើទោះជាពួកគេលេងបែបណាក៏ដោយ”។
អេស្ប៉ាញមិនទាន់ធានាបានកៅអីទៅលេងវគ្គ១៦ក្រុមចុងក្រោយនោះទេ ព្រោះពួកគេទើបមាន៤ពិន្ទុដូចព័រទុយហ្គាល់ ស្របពេលអ៊ីរ៉ង់មាន៣ពិន្ទុដែរ។ ការប្រកួតចុងក្រោយរបស់គេត្រូវប៉ះជាមួយម៉ារ៉ុក ហើយព័រទុយហ្គាល់ប៉ះអឺរ៉ង់។ ឆ្លងកាត់ការប្រកួត១នេះទៀត ទើបដឹងច្បាស់ថានរណាទៅផ្ទះវិញ និងនរណាឡើងវគ្គបន្ដ៕ប្រភព៖ MARCA