Icardi នឹង​ត​កុងត្រា​ថ្មី​នៅ Inter តែ​ព្រមព្រៀង​ខ្ចី​ជើង​ឲ្យ​ក្លឹប​យក្ស​មួយ​ផ្សេង​ទៀត

យោង​តាម​សារព័ត៌មាន Sky Sport Italia ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Inter Milan រំពឹង​នឹង​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​ជាមួយ​តារា​ឆ្នើម Mauro Icardi ​សម្រាប់​រយៈ​ពេល ១ ឆ្នាំ​បន្ថែម​ទៀត ប៉ុន្តែ​ដាក់​គោលដៅ​ដើរ​ចូល​ Paris Saint-Germain ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

ជាមួយ​ជម្រើស​ដែល PSG អាច​ទិញ​ផ្តាច់ នោះ Icardi អាច​នឹង​មាន​ជោគវាសនា​ត្រូវ​ទៅ​ជ្រោក​ក្រោម​ទ្រនំ​របស់​ក្លឹប​យក្ស​បារាំង​ច្រើន​ជាង​នៅ​ថ្ងៃ​អនាគត ក្រោយ​ពី​មាន​ភាព​ប្រេះស្រាំ​ជាមួយ​ក្លឹប​នៅ Serie A។

ភរិយា​របស់​លោក​ផ្ទាល់​អ្នក​ស្រី Wanda Nara ដែល​ជា​អ្នករត់ការ​បាន​បញ្ជាក់​មុន​នេះ​ថា​ខ្លួន​ក៏​កំពុង​ស្វែងរក​ទ្រនំ​ថ្មី​ឲ្យ​ប្តី​របស់​ខ្លួន​ផង​ដែរ ទាំង​ដែល​ទីផ្សារ​ដោះដូរ​កៀក​នឹង​បញ្ចប់​ទៅ​ហើយ។ បញ្ជាក់​ថា​កុងត្រា​នៅ​សេសសល់​របស់​កីឡាករ​អាហ្សង់ទីន​ជាមួយ Inter ​ត្រូវ​ផុត​នៅ​ខែ​មិថុនា ឆ្នាំ ២០២០៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT