Bale ​ស៊ុត​បាន​២​គ្រាប់​ជួយ​ក្រុម Real Madrid ​បាន​១​ពិន្ទុ ​ប៉ុន្តែ….

ខ្សែ​ប្រយុទ្ធ Gareth Bale ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Real Madrid ​តាម​បាន​ស្មើ​ក្រុម Villarreal ​ក្នុង​លទ្ធផល ​២-២ ​ប៉ុន្តែ​នៅ​ចុង​ម៉ោង​រូបគេ​ក៏​ទទួល​បាន​កាត​ក្រហម​ថែម​ទៀត​។

សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម Real Madrid ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ដោយ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ Villarreal ​នាំ​មុខ​មុន​។ ​តែ​ជា​សំណាង​ដែរ ​Bale ​អាច​រក​បាន​គ្រាប់​បាល់​មក​វិញ ​ដើម្បី​ជួយ​ក្រុម​យក​បាន​១​ពិន្ទុ​ពី​ការ​ប្រកួត​សប្ដាហ៍​ទី​៣​នេះ។ ជាមួយ​ការ​ធ្វើ​បាន​ល្អ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​មែន ​ប៉ុន្តែ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ Bale ​បាន​បង្ក​កំហុស​រហូត​ដល់​ទទួល​បាន​កាត​ក្រហម​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​នេះ​។

គេ​សង្កេត​ឃើញ​ថា​ក្រុម Real Madrid ​បើ​ទោះ​ជា​ចំណាយ​​ច្រើន​ខ្លាំង​ក្ដី​ទៅ​លើ​ការ​ទិញ​ចូល​កីឡាករ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​ស្វែង​រក​លទ្ធផល​បាន​ល្អ​នៅ​ឡើយ​ទេ​សម្រាប់​រដូវ​កាល​ថ្មី​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT