Dortmund ​បង្ហោះ​ឃ្លា​ឌឺ​ដង ​ក្រោយ​ចាប់​ពូល​នៅ​ជាមួយ Barcelona ​

ការ​ចាប់​ពូល​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​ថ្មី ​ធ្វើ​ឡើង​រួច​រាល់​ហើយ​នៅ Monaco ​កាល​ពី​យប់មិញ​នេះ ​ហើយ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​និង​លទ្ធផល​ផង​ដែរ។

ក្នុង​នោះ​ក្រុម Dortmund ​ដែល​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម Barcelona ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ភ្លាម​ថា ​ដល់​ពេល​ដែល​ពួកគេ​ត្រូវ​ហ្វឹកហាត់​បាល់​ជ្រុង​ហើយ។ ​ដោយ​បាល់​ជ្រុង​នេះ គឺ​ជា​ចំណុច​ខ្សោយ​របស់​ក្រុម Barcelona ​។ ជាក់​ស្ដែង​រដូវ​កាល​មុន ​ពួកគេ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ Liverpool ​គឺ​កើត​ចេញ​ពី​បាល់​ជ្រុង​នេះ​ឯង​។

សម្រាប់​រដូវ​កាល​នេះ ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​គឺ​ជា​ក្រុម​ដែល​គេ​គិត​ថា​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យក​ពាន​រង្វាន់ UEFA Champions League ​ត្បិត​អី​ពួកគេ​បាន​ខកខាន​លើក​វា​យូរ​គ្រាន់​បើ​ដែរ​ហើយ។ ​ការ​រៀប​ចំ​ក្រុម ​និង​កីឡាករ​ចំណូល​ថ្មី​ល្អ​ទៀត ក៏​ជា​ផ្នែក​មួយ​ដែល​គេ​ចាប់​អារម្មណ៍​និង​ទុក​ចិត្ត​លើ Barca ​ក្នុង​ការ​ប្រជែង​ពាន​ដែរ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT