ក្លឹប​បាល់ទាត់​អាយុ​កាល​១៤៣​ឆ្នាំ ​កំពុង​ដួល​រលំ​ហើយ​

ក្លឹប Bury FC ​កំពុង​ដួល​រលំ​ហើយ ​ក្រោយ​ពី​ក្របខណ្ឌ Football League ​របស់​អង់គ្លេស ​បាន​កាត់​ឈ្មោះ​ក្លឹប​នេះ​ចេញ ​ព្រោះ​គ្មាន​អ្នក​ចេញ​មុខ​ជំហរ​ជា​ម្ចាស់​។

ក្របខណ្ឌ Football League ​បាន​ដាក់​ម៉ោង​ចុង​ក្រោយ​ឱ្យ​ក្រុម Bury FC ​ចុះ​ឈ្មោះ​ចូល​លេង ​ត្រឹម​ថ្ងៃ​អង្គារ​ពេល​ល្ងាច​ម្សិលមិញ​នេះ។ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ ​ពួកគេ​មិន​អាច​ចុះ​ទាន់​ពេល​វេលា​នោះ​ទេ ព្រោះ​គ្មាន​ម្ចាស់​ច្បាស់​លាស់ ​ដោយ​គ្រាន់​តែ​អះអាង​ថា​មាន​លទ្ធផល​សម្រាប់​ចូល​លេង​ប៉ុណ្ណោះ។ កត្តា​នេះ​ហើយ ទើប​បាន​ជា​ពួកគេ​ត្រូវ​កាត់​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​ខាង​លើ។

ក្លឹប​ដែល​ធ្លាប់​ឈ្នះ FA Cup ​បាន​២​លើក​ខាង​លើ​នេះ​មាន​អាយុ​កាល​១៣៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​ផ្លាស់​ប្ដូរ​ម្ចាស់​ជា​ច្រើន ​និង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ជាប់​រហូត​នោះ ទើប​បាន​ជា​ពួកគេ​ធ្លាក់​រហូត​ដល់​ពេល​នេះ។ ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ប្រកាស​រក​ជំនួយ​និង​អ្នក​ជំនួញ​ដើម្បី​មក​ស្រោចស្រង់​ក្លឹប​នេះ​វិញ ​ព្រោះ​វា​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​មក​ហើយ ​មិន​ចង់​ឃើញ​វា​ដួល​ត្រឹម​នេះ​​ទេ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT