អត់​លាក់​បាំង​ទេ មេ​ធំ Leverkusen ​ថា Havertz មាន​ក្លឹប​យក្ស​មួយ​ចង់​បាន​ពិតមែន

នាយក​ប្រតិបត្តិ (CEO) របស់​ក្លឹប Bayer Leyerkusen បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​កីឡាករ Kai Havertz ពិត​ជា​មាន​ក្លឹប​មួយ​មាន​មូលដ្ឋាន​នៅ​ដី​អាល្លឺម៉ង់​ដូច​គ្នា​កំពុង​តាម​ទិញ​យក។

លោក Rudi Voller បាន​ប្រាប់​សារព័ត៌មាន Sky Germany ដូច្នោះ​ថា៖ “មិន​មាន​ការ​លាក់បាំង​អី​ទេ គឺ​យើង​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ពី​ភាគី​មួយ​ចំនួន ដោយ​មាន​ទាំង Bayern Munich ដែល​ចង់​បាន Kai Havertz”។

លោក​បន្ត៖ “បែបណាមិញ​ខ្ញុំ​នៅ​តែ​រីករាយ​នឹង​មើល​ការ​លេង​របស់ Havertz ជាមួយ​ពួក​យើង”។ បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​ចាស់​បុរស​វ័យ ២០ ឆ្នាំ​រូប​នេះ រក​បាន ១៧ គ្រាប់​និង​ជួយ​ឲ្យ​ក្លឹប​តតាំង​បាន​កៅអី​លេង UCL ទៀត​ផង។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT