Barcelona ​សម្លឹង​ឃើញ​មិត្ត​រួម​ក្រុម Ronaldo ​ត្រៀម​មក​ជំនួស​តំណែង Ivan Rakitic

Barcelona ប្រឈម​នឹង​បាត់បង់​តារា​ឆ្នើម Ivan Rakitic នៅ​រដូវ​ក្តៅ​នេះ ហើយ​ក្លឹប​ក៏​ទំនង​ជា​លៃលក​ស្វែងរក​អ្នក​ត្រៀម​ជំនួស​ឲ្យ​បាន​មុន​ពេល​ទីផ្សារ​ដោះដូរ​ត្រូវ​បិទទ្វារ។

តាម​សារព័ត៌មាន Calciomercato របស់​អ៊ីតាលី​បាន​ចុះ​ផ្សាយ​ថា​អតីត​កីឡាករ​នៅ​ហង្ស​ក្រហម​និង​សព្វថ្ងៃ​លេង​ឲ្យ​សេះ​បង្កង់ Juventus គឺ​កីឡាករ Emre Can ដែល​ស្ថិត​ក្រោម​រ៉ាដា​របស់​ក្លឹប Bayern Munich និង PSG ក៏​រំពឹង​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ Barcelona ​ប្រសិន​ការ​ចរចា​ត្រូវរ៉ូវ​រវាង​ភាគី​ទាំងពីរ។

អនាគត​របស់​កីឡាករ​ Rakitic នៅ Camp Nou ក៏​ប្រឈម​នឹង​ចាកចេញ​ទៅ Paris Saint-Germain ជុំវិញ​រឿងរ៉ាវ​ដោះដូរ​យក Neymar។ បែបណាមិញ​ក៏​វា​អាច​ថា​ស៊ីសង​លើ​ក្លឹប Real Madrid ​ព្រោះ​ប្រសិន​ក្លឹប​នេះ​ជា​ពិត​អាច​នាំ​យក Neymar ដូច​ការ​ផ្ទុះ​នៅ​រសៀល​នេះ​ពិត​មែន នោះ​អនាគត​ Rakitic ក៏​អាច​បន្ត​ឈរ​ជើង​ដូច​គ្នា។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT