​មុន​ប៉ះ​កម្ពុជា ​គ្រូ ហុងកុង ​គិត​លើ​លទ្ធផល​ជាង​ឱ្យ​ក្មេង​ៗ​បង្ហាញ​សមត្ថភាព​

លោក​ Mixu Paatelainen ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុងកុង ​បាន​បញ្ជាក់​ថា​ប៉ះ​ក្រុម​កម្ពុជា​បើក​ឆាក ​គឺ​ត្រូវ​គិត​លើ​លទ្ធផល​ជា​ជាង​យក​បទ​ពិសោធ។

ការ​ប្រកួត​បើក​ឆាក​ជម្រុះ World Cup 2022 ​កម្ពុជា ​នឹង​ត្រូវ​ទទួល​ក្រុម​ហុងកុង ​នៅ​ថ្ងៃ​ទី​៥​ខែ​ក្រោយ​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​មុន​ហោះ​មក​កម្ពុជា​នេះ​ដែរ ​លោក Mixu ​គ្រូ​បង្វឹក​ក្រុម​ហុងកុង​បាន​បញ្ជាក់​ថា​លោក​បាន​ជ្រើសរើស​កីឡាករ​សុទ្ធ​តែ​មាន​បទ​ពិសោធ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ​នេះ ព្រោះ​លោក​ចង់​បាន​លទ្ធផល​ជា​ជាង​បទ​ពិសោធ។ ​ស្ថិត​ក្នុង​ពូល C ​នេះ ​គ្រូ​បង្វឹក​សញ្ជាតិ​ហ្វាំងឡង់​ដឹង​ច្បាស់​ថា​ពិបាក ប៉ុន្តែ​លោក​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដឹក​នាំ​ក្រុម​ឱ្យ​ល្អ។

ក្នុង​ពូល C ​នៃ​វគ្គ​ជម្រុះ World Cup 2022 ​នេះ ​ក្រុម​កម្ពុជា ​នៅ​ជាមួយ​ក្រុម ហុងកុង បារ៉ែន ​អ៊ីរ៉ង់ ​និង​អ៊ីរ៉ាក់។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ​ហើយ៕ប្រភព៖ Scmp

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT