De Bruyne ​ផ្តួល​កំណត់ត្រា​ចាស់​របស់ Ozil នៅ Premier League ​បាន​ហើយ

ខ្សែ​បម្រើ Kevin de Bruyne ​បាន​បំបែក​កំណត់ត្រា​នាម​ជា​កីឡាករ​អាច​បំបែក​បាល់ Assist ​លើក​ទី ៥០ ប្រើ​ពេល​តិច​ជាង​គេ​បង្អស់​នៅ Premier League ក្រោយ​បញ្ចប់​ការ​ប្រកួត​ទល់​ Bournemouth កាល​ពី​យប់មិញ។

លទ្ធផល ៣-១ ក៏​មាន​ចំណែក​នៃ​ការ Assist ​បាល់​របស់​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​ផង​ដែរ ហើយ​យប់មិញ​ជា​ការ​ចែក​បាល់​លើក​ទី ៥០ ដោយ​ប្រើ​ចំនួន​ប្រកួត​សរុប​ត្រឹម ១២៣ លើក​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។

ក្នុង​នោះ​បាន​យក​ឈ្នះ​លើ Mesut Ozil ដែល​ប្រើ​ពេល​សរុប​ចំនួន ១៤១ ប្រកួត (អ្នក​រក្សា​កំណត់ត្រា​ចាស់) រី​ឯ Eric Cantona ១៤៣ ប្រកួត, Dennis Bergkamp ១៤៥ និង Cesc Fabregas ១៦៥ ប្រកួត។ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT