de Ligt ​ភ្ញាក់ផ្អើល​ដែល​ខ្លួន​អង្គុយ​កៅអី​បម្រុង ​បើក​ឆាក Serie A ​

ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អ៊ីតាលី Serie A ​ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម Parma ​ក្នុង​លទ្ធផល ​១-០ ​ដោយ ​Chiellini ​ជា​អ្នក​ធ្វើ​បាន​សម្រេច​១​គ្រាប់​នេះ។

ក្នុង​ការ​ប្រកួត​នេះ​ដែរ គេ​សង្កេត​ឃើញ​ក្រុម Juventus ​បាន​ទុក​ជើង​កីឡាករ​ថ្មី​របស់​ខ្លួន Matthijs de Ligt ​មិន​ដាក់​ឱ្យ​លេង​នោះ​ទេ។ កត្តា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ត្បិត​អី​រូបគេ​រំពឹង​ថា​នឹង​មាន​ឱកាស​បាន​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ជាប់​លាប់​មិន​ខាន។

កីឡាករ​ហុល្លង់​ខាង​លើ​នេះ​បាន​និយាយ​ក្រោយ​មិន​បាន​លេង​ប្រកួត​ដំបូង​ថា​៖ “ធម្មតា ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​បាន​ចូល​លេង ​ព្រោះ​មិន​មាន​របួស​អ្វី​ទេ ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ភ្ញាក់ផ្អើល​នៅ​ពេល​អង្គុយ​កៅអី​បម្រុង​នេះ។ តែ​ខ្ញុំ​គោរព​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក ​ខ្ញុំ​នឹង​ប្រឹងប្រែង​បន្ដ​ទៀត ​ហើយ​ខ្ញុំ​ពេញ​ចិត្ត​នៅ​អ៊ីតាលី​នេះ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT