ត្បិត​ស្មើ ១-១ តែ Benzema យក​បាន​កំណត់ត្រា​អស្ចារ្យ​មិន​ទាន់​មាន​កីឡាករ​បារាំង​ណា​ប្រដូច

ខ្សែ​ប្រយុទ្ធ Karim Benzema ​គឺ​ជា​ចំណែក​រក​គ្រាប់​បាល់​ជួយ​ឲ្យ​ក្លឹប​ទទួល​បាន ១ ពិន្ទុ​ទល់ Real Valladolid។

អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្លឹប Lyon រូប​នេះ​បាន​បំបែក​គ្រាប់​បាល់​ទី ១៥០ ​នាម​ជា​កីឡាករ​បារាំង​ដែល​រក​បាន​គ្រាប់​បាល់​នៅ​តួ​លេខ​ខ្ពស់​មួយ​នេះ​មុន​គេ​បង្អស់។ ប៉ុន្តែ​ជា​កីឡាករ​ទី​ ៧ របស់​ក្លឹប​ Madrid ដែល​ឈាន​ដល់​គ្រាប់​បាល់​ទី ១៥០។

បញ្ជាក់​ថា​កាល​ពី​រដូវ​កាល ២០១៧/១៨ តារា​ឆ្នើម Benzema ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ រហូត​ប៊ិះ​តែ​នឹង​ត្រូវ​ចាកចេញ​ពី​ក្លឹប​ទៀត​ផង លុះ​ចូល​ដល់​រដូវ​កាល​បន្ទាប់​ត្រលប់​មក​រក​បាន ២១ គ្រាប់​ធ្វើ​ឲ្យ​ស្ថានការណ៍​ហាក់​ល្អ​ប្រសើរ​ឡើង​វិញ។ ប្រភព៖ OneFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT