Ronaldo ​៖ ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​មនុស្ស ​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​

ព្រៃ​អាម៉ាហ្សូន ​កំពុង​រង​ភ្លើង​ឆេះ​ខ្លាំង​បំផុត​មិន​ធ្លាប់​ពី​មុន​មក ​ដែល​បណ្ដាល​ឱ្យ​មាន​ក្ដី​បារម្ភ​ខ្លាំង​ពី​មនុស្ស​ជុំ​វិញ​ពិភព​លោក ព្រោះ​ព្រៃ​នេះ​ជា​ព្រៃ​ដែល​ស្រូប​អ៊ុកស៊ីហ្សែន​ច្រើន​បំផុត​ឱ្យ​មនុស្ស​លោក។

ជាមួយ​គ្នា​នេះ​ដែរ ​ជា​ក្ដី​បារម្ភ​មួយ Ronaldo ​បាន​បង្ហោះ​សារ​មួយ​ថា​៖ “ព្រៃ​អាម៉ាហ្សូន​ផលិត​បាន​ច្រើន​ជាង​ ២០% នៃ​អុកស៊ីហ្សែន​របស់​ពិភពលោក ហើយ​វា​បាន​បន្ត​ឆេះ​៣​សប្ដាហ៍​ទៅ​ហើយ។ វា​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​ពួក​យើង​​ដើម្បី​ជួយ​ថែរក្សា​ពិភពលោក​របស់​ពួក​យើង។ #prayforamazonia”។

បើ​គិត​មក​ទល់​ពេល​នេះ ស្ថិតិ​បង្ហាញ​ថា​ភ្លើង​បាន​ឆេះ​ព្រៃ​អស់​ប្រមាណ​ជា​ជាង ២ ២០០​គីឡូម៉ែត្រ​ការ៉េ​ហើយ​ក្រោយ​បន្ដ​ឆាប​ឆេះ​អស់​រយៈ​ពេល ​៣​សប្ដាហ៍ ខណៈ​ពេល​ដែល​មាន​ការ​រិះ​គន់​ជា​ច្រើន​ចំពោះ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ប្រេស៊ីល​បច្ចុប្បន្ន៕ប្រភព៖ Facebook

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT