អុញ​នោះ! ស្ងាត់ៗ ‘Messi ជប៉ុន’ ហោះ​ចេញ​ពី Madrid ​ទៅ​ចូលរួម​នៅ​ក្លឹប​ថ្មី​បាត់

Takefusa Kubo ឬ​ហៅ​កាត់ ‘Messi ជប៉ុន’ ទើប​តែ​ហោះ​មក​ដល់​ទីក្រុង Palma ​នៅ​មុន​នេះ​បន្តិច ដែល​ជា​សញ្ញា​ឈាន​ដល់​ការ​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប​ថ្មី Real Mallorca ដែល​ទើប​តែ​ឡើង​មក​ក្របខ័ណ្ឌ LaLiga។

កីឡាករ​ជប៉ុន​សព្វថ្ងៃ​កំពុង​ស្ថិត​ក្រោម​ដំណាក់កាល​តេស្ត​សុខភាព មុន​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប​ដែល​កំពុង​ឈរ​លេខ​ ៣ ក្នុង​តារាង។

បញ្ជាក់​ថា​យុវជន​វ័យ ១៨ ឆ្នាំ​រូប​នេះ ​តាម​ថា​ត្រូវ​បាន​កំណត់​ឲ្យ​លេង​នៅ Real Madrid Castilla ​ក្រោម​ការ​ដឹកនាំ​របស់ Raul នា​រដូវ​កាល ២០១៩/២០ ប៉ុន្តែ​ទំនង​ជា​សមត្ថភាព​របស់​គេ​មាន​កម្រិត​ខ្ពស់​មួយ​គួរ​ឲ្យ​កត់​សម្គាល់ ទើប​រើ​បម្រាស់​រក​ផ្លូវ​ចេញ​ទៅ​លេង​នៅ​ឈុត​ធំ​របស់ Mallorca វិញ។ Kubo នឹង​ក្លាយ​ជា​កីឡាករ​ទី​បី​ហើយ​ដែល​ចូលរួម​នៅ​ក្លឹប​នេះ បន្ទាប់​ពី Yoshito Okubo និង Akihito Lenaga។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT