Luka Modric៖ ក្រូអាត ប្រើ​ក្បួន​នេះ​កាត់​ផ្ដាច់​ចង្វាក់​លេង Messi ​ទើប​អាហ្សង់ទីន​ចាញ់

កីឡាករ Luka Modric ​បាន​បញ្ជាក់​ថា​ក្រុម​ក្រូអាត​បាន​ដឹង​ពី​វិធី​ក្នុង​ការ​បិទ​កីឡាករ Lionel Messi ​អស់​ហើយ ​ទើប​បាន​ជា​ប្រកួត​យប់មិញ​នេះ​អាច​យក​ឈ្នះ​បាន​ដល់​លទ្ធផល ៣-០។

ចំពោះ​ក្បូន​ក្នុង​ការ​បិទ Messi ​ខ្សែ​បម្រើ​និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​បាន​និយាយ​ថា​៖ “យើង​ព្យាយាម​កាត់​បាល់​របស់ Messi ​មិន​ឱ្យ​គេ​មាន​បាល់​លេង​ច្រើន​នោះ​ទេ។ គាត់​ជា​កីឡាករ​គ្រោះ​ថ្នាក់​ជាង​គេ​ក្នុង​ជម្រើស​ជាតិ​អាហ្សង់ទីន។ ​យើង​បាន​កាត់​ក្បាច់​ចង្វាក់​លេង​របស់​គាត់​ឱ្យ​នៅ​តិច​បំផុត។ Messi ​ជា​កីឡាករ​កំពូល​លើ​លោក ប៉ុន្តែ​គាត់​ម្នាក់​មិន​អាច​ជួយ​ក្រុម​ឱ្យ​ជោគជ័យ​បាន​ឡើយ។ ក្រុម​ជោគជ័យ​ត្រូវ​ការ​សមាជិក​ទាំង​អស់​ជួយ​គ្នា”។

ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​អាហ្សង់ទីន​បាន​ប្រើ​ប្រាស់​កីឡាករ​ថ្មី​ប៉ុន្មាន​នាក់​ដែរ ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​ឡើយ។ ក្រូអាត​បាន​កាត់​បាល់​និង​ចង្វាក់​លេង​របស់​ក្រុម​អាហ្សង់ទីន​ទាំង​មូល​បាន​ល្អ​ណាស់។ មួយ​វិញទៀត​ពួកគេ​បាន​បិទ Messi ​ជិត​ឈឹង​តែ​ម្ដង ​ពោល​គឺ​នៅ​តំបន់​គ្រោះ​ថ្នាក់​កាត់​បន្ថយ Messi ​ពី​៩​ដង ទៅ​២​ដង ​និង​ចង្វាក់​ប្រយុទ្ធ​ពី​៤៥​ដង ​មក​​ត្រឹម​១០​ដង​ប៉ុណ្ណោះ៕ប្រភព៖ Global.espn

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT