អាហ្សង់ទីន បរាជ័យក្រោមថ្វីជើងរបស់ក្រូអាត ៣- ០ យប់មិញនេះ បានធ្វើឱ្យពួកគេកាន់តែយ៉ាប់ក្នុងការបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ World Cup ឆ្នាំនេះហើយ។
ចំពោះរឿងប្រកួតយប់មិញនេះ លោក Jorge Sampaoli គ្រូបង្វឹកអាហ្សង់ទីន បានដាក់បន្ទុកទៅលើសមាជិកក្រុមដទៃទៀត ដែលកម្រិតសមត្ថភាពនៅក្រោម Lionel Messi ឆ្ងាយ ធ្វើឱ្យការលេងមិនស៊ីចង្វាក់គ្នា។ មួយវិញទៀត លោកមើលឃើញថាសមាជិកក្នុងក្រុមលេងមិនល្អដូច្នេះ វាបានបង្កជាហេតុកំណត់សមត្ថភាពរបស់ Messi ធ្វើឱ្យរូបគេមិនអាចលេងបានល្អឡើយនៅ World Cup នេះ។
ជាថ្មីម្ដងទៀត គ្រូបង្វឹកខាងលើមិនបន្ទោសទៅលើ Messi ឡើយ ត្បិតអីការប្រកួត២ប្រកួតកន្លងមកនេះ រូបគេធ្វើបានល្អនិងបង្កើតឱកាសបានច្រើន។ ផ្ទុយទៅវិញ សមាជិកក្រុមដទៃទៀតទេ ដែលមិនអាចបញ្ចប់ទីបានល្អ និងលេងមិនយល់ចិត្តគ្នាសោះ។ លោកមើលឃើញថាអាហ្សង់ទីន លេងអន់គ្រប់តំបន់តែម្ដង៕ប្រភព៖ DailyMail